Breaking News

ហេតុអ្វីបានជាSmartpphone ឫឧបករណ៍អេឡិចត្រូនិច របស់យើងចាំបាច់ត្រូវមានមុខងារFlight ModeឫAirplane Mode?

នាក់បានមើលអត្ថបទនេះ
Flight Mode ត្រូវបានគេបង្កើតឡើងក្នុងគោលបំណងនៅពេលដែលភ្ញៀងធ្វើដំណើរតាមយន្តហោះ តែពួកគាត់អាចប្រើទូរសព្ទរបស់គាត់ដដែល។ Flight mode គឺជាវិធីដាក់នៅក្នុងឧបករណ៍របស់យើងដែលវាធ្វើអោយគ្រប់សេវាកម្ម និង ទិន្នន័យអ៊ិនធឺណែតទាំងអស់មិនដំណើរការ ដូចជាវ៉ាយហ្វាយ, Mobile Call រឺMobile Data, ប៊្លូធូស ជាដើម ។ 



ដឹងអត់ហេតុអីចាំបាច់ត្រូវតែដាក់(បើក) Flight Modeនៅពេលហោះហើរ? តើមានអ្វីកើតឡើងប្រសិនបើយើងមិនដាក់ទូរសព្ទឫឧបករណ៍អេឡិចត្រូនិច របស់យើងជា Flight Mode ក្នុងពេលហោះហើរតាមជើងយន្តហោះ? មុនពេលហោះឡើងនិងមុនពេលចុះចត អ្នកបំរើតាមយន្ដហោះនឹងស្នើរសុំអោយអ្នកធ្វើដំណើរទាំងអស់ប្តូរឧបករណ៍អេឡិចត្រូនិករបស់ពួកគេទៅជា Flight Mode។ ហេតុដូច្នេះហើយយើងត្រូវគោរពតាមដើម្បីសុត្ថិភាពរបស់យើងក្នុងពេលហោះហើរ ។ 

ក្នុងករណីដែលទូរសព្ទរបស់យើងមិនមានមុខងារនេះទេសូមបិទទូរសព្ទតែម្ដង។ប្រសិនបើយើងមិនប្តូរជាFlight Modeទេ មានន័យថាទូរសព្ទរបស់យើងគ្រាន់តែត្រូវបានចាក់សោ(Lock Screen)ហើយទោះបីជាយើងមិនប្រើទូរសព្ទក៏ដោយ ក៏ប៉ុន្តែត្រូវចាំថាទូរសព្ទរបស់យើងវានៅតែស្វែងរកបណ្តាញ(Network)ហើយប្រេកង់របស់ប្រព័ន្ធទូរសព្ទនៅតែមានដែលប្រកង់នេះអាចត្រួតលើគ្នា ធ្វើអោយមានការប៉ះពាល់ជាមួយប្រេកង់របស់ឧបករណ៍រក្សាលំនឹង នឹងសុវត្ថិភាព(aircraft devices )នៃយន្តហោះ។ 



ប្រសិនបើយើងគិតថាគ្រាន់តែមិនប្ដូរទូរសព្ទជា Flight Mode វាមិនបង្កការគំរាមកំហែងនៅក្នុងអំឡុងពេលហោះហើរទេ សូមបំភ្លេចវាចោលព្រោះវាខុសទាំងស្រុង។ ដូចដែលយើងបានដឹងហើយការហោះឡើងនិងការចុះចតគឺជាដំណាក់កាលដ៏លំបាកបំផុតនៃការហោះហើរ។ ក្នុងអំឡុងពេលនោះអ្នកបើកយន្តហោះត្រូវសម្របសម្រួលសកម្មភាពរបស់ពួកគេជាមួយនឹងមជ្ឈមណ្ឌលបញ្ជាហោះហើរនៅលើដី។ ទាំងអស់នេះត្រូវបានធ្វើដោយប្រើប្រព័ន្ធរុករករបស់យន្តហោះ(aircraft’s navigation system )។ 



ហេតុដូច្នេះហើយសញ្ញានៃឧបករណ៍អេឡិចត្រូនិច ជាពិសេសទូរសព្ទរបស់យើងអាចបណ្តាលឱ្យមានការជ្រៀតជ្រែកក្នុងទំនាក់ទំនងវិទ្យុ ដែលធ្វើអោយទទួលសំលេងមិនបានល្អ ជាហេតុធ្វើអោយអ្នកបើកយន្តហោះអាចស្តាប់ព័ត៌មានដែលបញ្ជូនដោយឧបករណ៍បញ្ជាចរាចរមិនច្បាស់ នេះហើយជាមូលហេតុដែលអាចនាំឱ្យមានស្ថានភាពអាសន្នកើតឡើងក្នុងពេលហោះហើរតាមយន្តហោះ។ 

តើយើងត្រូវធ្វើយ៉ាងណាខ្លះចំពោះឧបករណ៍អេឡិចត្រូនិចរបស់យើង? រឺក៏ត្រូវកុំប្រើទាំងអស់? មិនមែននោះទេ! យើងអាចប្រើឧបករណ៍អេឡិចត្រូនិចធម្មតាបាន តែជាឧបករណ៍ដែលមិនផ្លាស់ប្តូរData internet តាមរយៈ GSM, Mobile Network, Wi-Fi ឬBluetoothជាដើម។ ជាធម្មតាយើងអាចប្រើនាឡិកាអេឡិចត្រូនិច(តែមិនមែនជា SmartWatchទេ) ម៉ាស៊ីនថតរូប រឺ កាមេរ៉ាវីដេអូ ម៉ាស៊ីនថតសំលេង និង ឧបករណ៍ស្តាប់តន្ត្រីជាដើម។ រីឯឧបករណ៍ដែលមានមុខងារផ្លាស់ប្តូរទិន្នន័យដែលឧបករណ៍ទាំងនេះរួមមាន smartphones និង smartwatches, tablets, e-books, digital audio/video players និងកុំព្យូទ័រយួរដៃផងដែរ យើងក៏អាចប្រើវាគ្រប់ពេលនៃការហោះហើរដែរប៉ុន្តែត្រូវដាក់ជា Flight mode។ ជាទូទៅយើងអាចដាក់ឧបករណ៍របស់យើងជាNormal

ចែករំលែកអត្ថបទ

ខ្ញុំស្រលាញ់ការសរសេរអត្ថបទនិងពេញចិត្តការចែករំលែកចំណេះដឹងទៅកាន់មនុស្សទូទៅដើម្បីជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា ព្រោះមានតែពុទ្ធិទេទើបធ្វើអោយមនុស្សយើងក្លាយ ទៅជាធនធានមនុស្សមួយដែលមានសក្ដានុពលក៏អស្ចារ្យដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។

អត្ថបទសំខាន់ដែលអ្នកគួរតែអាន ! × +