Breaking News

គេង​មិន​គ្រប់​ទំនងជា​អាច​កើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​

នាក់បានមើលអត្ថបទនេះ
ការសិក្សា​ថ្មី​មួយ​របស់​អាមេរិក​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​មានប្រតិកម្ម​នៃ​ប្រូតេអ៊ីន​មិនធម្មតា​កាន់តែខ្លាំង​ក្នុង​ខួរក្បាល (​កំណក Beta-amyloid) ប៉ុន្តែ​វា​មិនមាន​ទំនាក់ទំនង​នៃ​មូលហេតុ និង​ឥទ្ធិពល​រវាង​គុណភាព​នៃ​ការ​គេង និង​ជំងឺ​ភ្លេចភ្លាំង​ត្រូវបាន​គេ​អះអាងថា​ទាក់ទង​គ្នា​នៅឡើយ​ទេ​។​


ការសិក្សា​ដ៏​តូច​មួយ​នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​ចាស់​ចំនួន ២៩​នាក់ ដែល​ត្រូវបាន​គេ​វិភាគ​ជាមួយនឹង​ការ​ស្គេ​ន​ខួរក្បាលរ​មើល​ចំនួន​កំណក​ប្រូតេអ៊ីន​ក្នុង​ខួរក្បាល​របស់​ពួកគេ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​ជាមួយនឹង​ការកើនឡើង​នៃ​កំណក​ទាំងនោះ និង​ការថយចុះ​ការ​គេង​នៅពេល​យប់​។ រឿងនេះ​អាច​ជាប់ទាក់ទង​នឹង​ការថយចុះ​នៃ​សមត្ថភាព​ចងចាំ​ច្រើនណាស់​។​


​យ៉ាងណាមិញ ការសិក្សា​នេះ​មិនអាច​អះអាង​បាន​ថា កំណក​ប្រូតេអ៊ីន​ទាំងនោះ​ជា​អ្នកធ្វើ​ឲ្យ​គេង​មិន​គ្រប់ ឬ​ប៉ះពាល់​ការចងចាំ ឬ​ការ​គេង​មិន​គ្រប់​ធ្វើ​ឲ្យ​កើតជា​កំណក​ប្រូតេអ៊ីន​នេះឡើយ​។​



​លើសពីនេះទៅទៀត ការសិក្សា​នេះ​មិនអាច​បង្ហាញថា តើ​ការពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​នឹង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឬ​អត់​ឡើយ​។ អ្នកចូលរួម​ទាំងអស់​គឺ​មិនបាន​មាន​រោគសញ្ញា​អ្វី​នៃ​ភាព​ភ្លេចភ្លាំង​ឡើយ ហើយ​មាននៅ​ពេលដែល​ធ្វើការ​វាយតម្លៃ​ប៉ុណ្ណោះ​៕

ចែករំលែកអត្ថបទ

ខ្ញុំស្រលាញ់ការសរសេរអត្ថបទនិងពេញចិត្តការចែករំលែកចំណេះដឹងទៅកាន់មនុស្សទូទៅដើម្បីជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា ព្រោះមានតែពុទ្ធិទេទើបធ្វើអោយមនុស្សយើងក្លាយ ទៅជាធនធានមនុស្សមួយដែលមានសក្ដានុពលក៏អស្ចារ្យដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។

អត្ថបទសំខាន់ដែលអ្នកគួរតែអាន ! × +